ស្រីដ៏ស្រស់ស្អាតម្នាក់ ថតរូបជាមួយសម្លៀកបំពាក់ប្រពៃណី ទុកជាអនុស្សារីយ៍មុនពេលអគារប៊ូឌីញត្រូវបានគេកំទេចចោល

July 20, 2017 កញ្ញា 0

គ្រប់គ្នាដឹងហើយថា អគារប៊ូឌិញគឺជាអគារដ៏ចាស់មួយក្នុងចំណោមអគារចាស់ៗជាច្រើនទៀតនៅប្រទេសកម្ពុជា។ តាមគេដឹង អគារនេះត្រូវបានកសាងអំឡុងចន្លោះឆ្នាំ១៩៥០-១៩៦០ នៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេចតានៃយើង។ដែលសម័យនោះ កសាងសម្រាប់អ្នករស់នៅក្នុងជីវភាពក្រីក្រនិងមធ្យម ដែលសរុបមានជាង៥០០បន្ទប់។ ថ្មីៗនេះអគារនេះ ត្រូវបានស្ងាត់ជ្រងំបន្ទាប់ពីប្រជាជនដែលរស់នៅក្នុងនោះទាំងអស់បានស្រុះស្រួលគ្នាចាកចេញ និងបានទទួលសំណងពីរដ្ឋផងដែរ ដែលពេលនេះក្រុមហ៊ុនជប៉ុនមួយបានទិញ នឹងគម្រោងនឹងសាងសង់អគារកម្ពស់ជាង២០ជាន់ជំនួសវិញ។ ថ្ងៃនេះគេបានឃើញ អាខោន Facebook មួយឈ្មោះ Pipha Angkor បានបង្ហោះរូបថតប៉ុន្មានសន្លឹកដែលមើលទៅប្លែកនិងគួរឲ្យទាក់ទាញ ដែលគាត់បានថតក្នុងសម្លៀកបំពាក់បែបបុរាណ នៅមុខនិងក្នុងអគារប៊ូឌិញ។ បើតាមមេការដែលប្រចាំការនៅទីនោះបាននិយាយថា មួយថ្ងៃៗមានមនុស្សជាច្រើននាក់នាំគ្នាមកថតទុកជាអនុស្សាវរីយ៍ ដែលមើលទៅទឹកមុខពួកគេហាក់មានការសោកស្តាយនូវអគារចាស់មួយនេះ។   […]