វិធីសង្គ្រាះពេលក្អែបខាំមានប្រយោជន៍ណាស់ពិសេសនៅពេលយប់អាធ្រាត្រ

June 20, 2017 លីនដា 0

តាម​ធម្មតា​ក្អែប​ច្រើន​រស់​នៅ​កន្លែ​ង​ដែល​មាន​សភាព​ត្រជាក់ ហើយ​សើម បើ​ត្រូវ​ក្អែប​ខាំ​ពិស​របស់​ក្អែប​ នឹង​ធ្វើ​អោយ​ស្បែក​បរិវេណ​នោះ​ឡើង​ហើម ក្រហម ឈឺ​ពើត និង​អាច​ស្ពឹក។ ករណី​អ្នក​ខ្លះ​មាន​ប្រតិ​កម្ម​ខ្លាំងអាច​ក្ដៅ​ខ្លួន ក្អួត និង​មាន​អាការ​ស្រឺត។ ប៉ុន្ដែ​​ពិស​របស់​ក្អែប​នៅ​តំបន់​ប្រទេស​យើង​នេះ​មិន​បណ្ដាល​អោយ​បាត់​បង់​ជីវិត​ដោយ​ផ្ទាល់​នោះ​ទេ។ បើ​ក្អែប​ខាំ​បរិវេណ​ដៃ ឬជើង ត្រូវ​ដាក់​អោយ​ផ្នែក​នោះ​នៅទាប។ ករណី​ត្រូវ​ក្អែប​ខាំ​នៅ​ម្រាម​ដៃ ឬម្រាម​ជើង​​ត្រូវ​យក​ខ្សែ​ ឬក្រណាត់​មក​រឹត​នៅ​ថ្នាំង​ម្រាម ជា​ការ​ពារ​ជាតិ​ពិស​សាយ​ភាយ​ពេញ​ខ្លួន​។ បន្ទាប់​មក​ត្រូវ​លាង​មុខ​របួស​ដោយ​អាល់​កុល ឬលាង​ដោយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ រួច​ស្អំ​ទឹកកក ដើម្បី​បន្ថយ​ការហើម និង​ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។   ក្អែប​ជាសត្វ​មួយ​ប្រភេទ​ដែល​មាន​ពិស​ខ្លាំង […]