សប្បុរសធម៌ណាស់! គង់ ចាន់ស្រីមុំ បានយកថវិកាពីការលក់សម្ភារៈផ្ទាល់ខ្លួន ជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃកំណើតរបស់ខ្លួន

July 7, 2017 កញ្ញា 0

(ពីភ្នំពេញ)៖ តារាសម្តែងល្បីសាច់សខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក គឹម សីហា បានប្រកាសដាក់លក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន របស់នាងដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់របរប្រើប្រាស់ ជាច្រើនទៀត។ អ្វីដែលគួរឲ្យស្ញើចសសើរនោះនាង និងស្វាមី បាននាំយកនូវថវិកាទាំងអស់ ដែលបានមកពីការលក់សម្ភារៈទាំងនោះ បានយកទៅជូនមន្ទីរពេទ្យ «គន្ធបុប្ផា» ដើម្បីជួយដល់មន្ទីរពេទ្យសប្បុរសធម៌ដ៏ធំមួយនេះ បន្តជួយព្យាបាលដល់កុមារក្រីក្រ នៅកម្ពុជាទាំងអស់បន្ថែមទៀត។ […]

អត្ថប្រយោជន៍ដ៏អស្ចារ្យមិននឹកស្មានពីប្រទាលកន្ទុយក្រពើ…

July 6, 2017 លីនដា 0

  ប្រទាលន្ទុយក្រពើ គឺជារុក្ខជាតិដែលមានប្រភពមកពីអាហ្រ្វិកខាងជើង ហើយត្រូវបានគេទទួលស្គាល់ពី អត្ថប្រយោជន៍ដ៏ល្អបែបឪសថសាស្រ្តរបស់វា និង យកមកប្រើប្រាស់ជាឪសថបូរាណ ក៏ដូចជាវេជ្ជសាស្រ្ត ជាពិសេសនោះវាជាគ្រឿងផ្សំនៃផលិតផលថែរក្សាសម្រស់ថែមទៀតផង។ ប្រទាលន្ទុយក្រពើជារុក្ខជាតិ ងាយស្រួលនឹងដាំដុះ និង ថែរក្សាណាស់ ចំណែកប្រសិទ្ធភាពរបស់វាក៏មានច្រើនយ៉ាងសម្បូរបែបណាស់ដែរដែលគ្រួសារនីមួយៗគួរដាំតាមផ្ទះសម្រាប់ប្រើវាជាប្រយោជន៍។ រុក្ខជាតិនេះមានប្រយោជន៍ត្រង់សាច់ទន់ៗថ្លាៗរបស់វា ពីព្រោះវាសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងបាក់តេរី ប្រឆាំងពពួកផ្សិត និង បំបាត់នៃបរិយាកាសកខ្វក់ជុំវិញផ្ទះផងដែរ។ ប្រសិនបើអ្នកមានរលាត់ស្បែក ឬ មុតបន្តិចបន្តួច អ្នកអាចយកសាច់ថ្លារបស់ប្រទាលកន្ទុយក្រពើមកលាបលើបរិវេណរបួស នោះស្នាមរបួសនឹងឆាប់ជាសះស្បើយ […]

អាថ៌កំបាំងផ្ទៃមុខស្រស់ស្អាតនិងម៉ត់រលោងក្មេងជាងវ័យបានយូរគួរប្រើរូបមន្តមួយនេះ…

July 6, 2017 កញ្ញា 0

ឱសថ​ធម្មជាតិ​អាចជំនួយ​សុខភាព​ស្បែក​មុខ និងជា​ឱសថ​ដែល​អ្នក​អាច​មាន​លទ្ធភាព​ធ្វើ​បាន​យ៉ាង​ងាយ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើនហើយងាយស្រួលរក ។ ខាងក្រោមនេះជារូបមន្តដ៏អស្ចារ្យសម្រាប់ការថែរក្សសម្រស់តាមបែបធម្មជាតិ៖ ១. ទឹកឃ្មុំ + ទឹក​ក្រូចឆ្មា​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ភ្លឺថ្លារលោង ដូចនេះ ត្រូវលាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា រួច​លាប​លើ​ស្បែករបស់​អ្នក ។ រង់ចាំ​រយៈពេល ២០នាទី បន្ទាប់មក​លាង​សម្អាត​នឹង​ទឹកជាការស្រេច ។ ផ្ទៃមុខ​អ្នក​នឹង​ម៉ត់​រលោងស្រស់ស្អាត​ភ្លឺថ្លាគួរជាទីប្រាថ្នា ។ ២. ចេក + ទឹកដោះគោឆៅ កិន​ចេកទុំ​ឱ្យ​ម៉ត់ រួច​បន្ថែម​ទឹកដោះគោឆៅ […]

តោះស្តាប់បទ “បានប្រាក់បាត់ប្រពន្ធ” បន្តិចមើល៍ពីអ្នកចម្រៀងល្បីលោក ជុំ លីណូ កំសត់យ៉ាងណា ?

July 5, 2017 សុខា 0

(ពីភ្នំពេញ)៖ បទនេះពិតជាមានអត្ថន័យ និងពីរោះលន្លង់លន្លោច ស្ទើរទប់ទឹកភ្នែកមិនបាន ក្រោយពេលស្តាប់បទថ្មី របស់តារាចម្រៀង លោក ជុំ លីណូ គឺបទ «បានប្រាក់បាត់ប្រពន្ធ» ដែលទើបនឹងចេញជាផ្លូវការ នៅលើបណ្តាញសង្គម Facebook និង Youtube កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈការចេញបទចម្រៀងថ្មី ពីសំណាក់លោក ជុំ លីណូ នេះដែរសាមីខ្លួន ក៏បានបង្ហោះភ្ជាប់ជាមួយការ សរសេរថា «ជំរាបសួរបងប្អូនជាទីស្រឡាញ់ នេះជាចំណីអារម្មណ៍ថ្មី […]

តោះមកមើលពីរបៀបធ្វើចាហ៊ួយដួង មានបងស្រីម្នាក់រៀបរាប់ប្រាប់ថា គាត់លក់ដាច់ជាងបីពាន់ផ្លែក្នុងមួយថ្ងៃ …

July 5, 2017 លក្ខិណា 0

  ផ្លែដូង ក្រៅពីគេកាប់វាហូបទឹកនិងពិសារសាច់ដ៏ឆ្ងាញ់របស់វា គេអាចយកដូងទៅ ធ្វើនំចំពោះដូងទុំ ធ្វើជាចាហួយ  ចំរេញយកប្រេងដូង និងយកទៅធ្វើគ្រឿងផ្សំផ្សេងៗទៀត៖   ចាហួយដូងដែលបងស្រីរៀបរាប់ថា គាត់លក់ដាច់បីពាន់គ្រាប់ក្នុងមួយថ្ងៃ ៖ មើលពីរបៀបធ្វើចាហួយដូង #គ្រឿងផ្សំ : ស្ករស ពីរ ស្លាព្រាបាយ ម្សៅចាហួយ មួយស្លាព្រាបាយកន្លះ ដូងខ្ចី មួយ ផ្លែ អំបិល មួយ […]

តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា (ហៅ ខ្ញុង) ចេះភ្ជួរគោយន្តកន្រ្តៃទៀត ចង់ដឹងប្រវត្តិតារាកំប្លែងរូបនេះយ៉ាងម៉េចទៅ!!

July 5, 2017 លីនដា 0

នាង ខ្ញុង ជាតារាកំប្លែងដែលសម្បូរវោហារស័ព្ទមួយរូបនៅក្នុងក្រុមកំប្លែងប្រចាំនៅស្ថានីយទូរទស្សន៍CTN កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការនិយាយកំប្លុកកំប្លែងដែលធ្វើឲ្យទស្សនិកជនពិបាកនឹងទប់សំណើចបាន។ តើតារាកប្លែងរូបនេះមានប្រវត្តិជីវិតបែបណាក្នុងឆាកសិល្បៈ? ស្រេង សុកាន់ដា ហៅ នាងខ្ញុង កើតថ្ងៃ ០៨ សីហា ១៩៨៤ , កៀនស្វាយ កណ្ដាល ។ ស្ថានភាពគ្រួសារ នាង ខ្ញុង ដែលមានឈ្មោះដើមស្រេង សុកាន់ដា ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ គឺប្រុស៣ ស្រី១ […]

ប្រេតភីត បានទទួលជោគជ័យលើការងារនិងក្តីប្រថ្នាខណៈអតីតភរិយាព្រម បើកឱកាសឲ្យជួបមុខកូននៅអង់គ្លេសទៀតផង!!

July 4, 2017 សុខា 0

(ពីអាមេរិក)៖ Brad Pitt ពេលនេះបានសម្រេចក្តីប្រាថ្នា ដែលចង់ជួបមុខកូនៗហើយ ខណៈស្ថិតនៅទីក្រុងឡុងដ៏ក្នុងកំឡុងពេលតែមួយជាមួយអតីតភរិយា Angelina Jolie ដូចដែលលោកធ្លាប់ស្នើទៅនាងដើម្បីជួបកូនឲ្យបានកាន់ តែឆាប់។ អ្នកគាំទ្រទាំងអស់ពិតជាសាទរនៅពេលដែលពួកគេដឹងថា តារាហូលីវូត Angelina យល់ព្រមតាមការស្នើរបស់អតីតស្វាមីដោយអនុញ្ញាតឲ្យរូបគេបានជួបមុខកូននៅប្រទេសអង់គ្លេសដូចដែលពួកគេកំពុងស្ថិតនៅទីនោះហើយក៏បានចំណាយពេលដើរកំសាន្តជាមួយគ្នាយ៉ាងរីករាយបើទោះជារយៈពេលខ្លីយ៉ាងណាក៏ដោយ។ Brad Pitt បានវិលត្រឡប់មកអាមេរិកវិញហើយក្រោយពីជួបកូនទាំង៦ គឺ Maddox, Pax, Zahara, Shiloh, Knox និង Vivienne នៅទីក្រុងឡុងដ៏ […]

អស់ទាស់ហ្មង!!! កូនតារាកំប្លែងល្បី នាយ ពែកមី, នាងខ្ញុង, និងកូនលោក BIG ប៉ះគ្នា ធ្វើឲ្យកក្រើកឆាក MYTV យ៉ាងអស្ចារ្យ

July 4, 2017 លីនដា 0

  (ពីភ្នំពេញ)៖ កាលពីពេលល្ងាចថ្ងៃអាទិត្យ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ កូនប្រុសស្រីរបស់តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានសហការគ្នាសម្ដែងកំប្លែងខ្លីមួយឈុត ធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច ពេញឆាកតែម្ដង ។ បន្ទាប់ពីទស្សនិកជនបានទស្សនា ឈុតឆាកមួយនេះរួចហើយ ឃើញថា កូនប្រុសរបស់នាយ ពាក់មី ដែលមានឈ្មោះថា តួ មានភាពលេចធ្លោរជាងគេ ទោះបីជាតូស្ថិតនៅក្នុងភាពក្មេងខ្ចីក៏ដោយ ប៉ុន្ដែការសម្ដែង […]

ស្ពានកញ្ចក់ដែលមានតែមួយលើលោកនៅប្រទេសចិនកំពង់ទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ទៅទស្សនាជារៀងរាល់ថ្ងៃ…

July 3, 2017 សុខា 0

  ស្ពានកញ្ចក់ដ៏ល្បីល្បាញនៅប្រទេសចិនគឺស្ថិតនៅស្រុក Zhangjiajie ខេត្ត Guizhou ប្រទេសចិន។ ស្ពាននេះ កសាងឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ និងឆ្លងកាត់ទន្លេ វូ ផងដែរ ។ ស្ពាននេះជាស្ពាន ដែលវែងជាងគេនិងខ្ពស់ជាងគេដែលធ្វើឡើងពីកញ្ចក់តែម្តង ។   ស្ពាននេះមានប្រវែង ៤៣០ម៉ែត្រ ឆ្លងកាត់ពីភ្នំមូយទៅភ្នំមូយទៀតដែលមានកំពស់ ២៦០​ ម៉ែត្រ ។ សព្វថ្ងៃ ស្ពាននេះមានមនុស្សរាប់ពាន់នាក់មកទស្សនាជារៀងរាល់ថ្ងៃ លើលពីនេះស្ពាននេះពេញនិយមសំរាប់គូរសង្សារ ស្វាមីភរិយា និងពេញនិយមសំរាប់ថត […]

របៀបធ្វើចំណីមាន់ដែលចំណាយអស់តិចបំផុត តែមានជាតិប្រូតេអ៊ីន ខ្ពស់មិនចាញ់ចំណីពីទីផ្សារឡើយ ! កុំភ្លេចសាកល្បងធ្វើតាម!

July 2, 2017 កញ្ញា 0

កាលពីពេលកន្លងទៅថ្មីៗនេះមានបងប្រុសម្នាក់បានថតបង្ហោះក្នុងអាខោនហ្វេសប៊ុករបស់គាត់ឈ្មោះ Meas Kanha ពីរបៀបធ្វើចំណីមាន់តាមបែបធម្មជាតិ ដោយចំណាយលុយអស់តិចបំផុត តែអាចចញ្ចឹមមាន់បានរាប់រយក្បាល។ នេះពិតជាវិសេសវិសាល ចំពោះបង់ប្រុសដែលរកឃើញវិធីនេះ ដើម្បីអោយយល់កាន់តែច្បាស់សូមចុចមើលពីវិធីធ្វើដូចខាងក្រោម៖   វត្ថុធាតុដើម៖ ១) ដើមចេកយកទៅហាន់រួចបុកអោយម៉ត់ ចំនួន ៦០គីឡូក្រាម ២)  កន្ទុក ចំនួន ៣០គីឡូក្រាម ៣) អាចម៍គោហាល បុកអោយម៉ត់ចំនួន៤គីឡូក្រាម ៤) ចុងអង្ករ (អង្ករដែលបានពីម៉ាស៊ីនកិនស្រួវខ្នាតតូច) […]