នៅចាំម្ចាស់បទនេះទេ “ភ្លេចពាក្យសម្បថ និង ប្រុសល្អភ្លេចខ្ញុំ” តើគាត់ទៅដល់ណាហើយ ?

(ពីភ្នំពេញ)៖ លោកអ្នកធ្លាប់តែបានស្គាល់ នូវកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ដោយឡែកប្រហែលជាមានទស្សនិកជនភាគតិចណាស់ ដែលនៅចងចាំ អតីតតារាចម្រៀងល្បីៗ នៅអំឡុងទស្សវតទី៨០ និង៩០គឺអ្នកនាង មាស សុម៉ាលី។ ចង់ដឹងទេថា ពេលនេះគាត់ទៅដល់ទីណាហើយនោះ មកតាមដានទាំងអស់គ្នា។

បើយោងតាម  Page ហ្វេសបុក «Movie Star Research» ដែលមានអតីតតារាចម្រៀង ស៊ិន ឧត្តមផល្លា ជាម្ចាស់បានឲ្យដឹងថា «អតីតតារាចម្រៀងដ៏ល្បីល្បាញ តាំងពីទស្សវតទី៨០និង៩០ អ្នកស្រី មាស សុម៉ាលី ម្ចាស់បទ ភ្លេចពាក្យសម្បថ និងប្រុសល្អភ្លេចខ្ញុំ បច្ចុប្បន្នតារារូបនេះ បានរស់នៅឡុងប៊ិច កាលីហ្វ័រនីញ៉ា (USA) ហើយគាត់គឺជាម្ចាស់សំអាងការ ដ៏ធំមួយនៅទីនោះ»

ទោះបីជាយ៉ាងណា ក៏ដោយរយៈកាលនៃការទៅរស់ក្នុងទឹកដីអាមេរិក ទស្សនិកជន ក៏ដូចជាមហាជន នៅក្នុងប្រទេសកម្ពុជា ហាក់ពុំដែលបានដឹងដំណឹងថា អ្នកស្រីមកលេងប្រទេសកំណើត ម្ដងណាឡើយទេ តែសំនៀងរបស់អ្នកស្រី នៅតែស្ថិតក្នុងក្រអៅបេះដូង ប្រជាពលរដ្ឋខ្មែររហូតមក ខណៈដែលអ្នកធ្លាប់ស្គាល់តារាចម្រៀងរូបនេះ ពីមុនមក ក៏ស្ទើរតែភ្លេចឈ្មោះ ទៅហើយ

 

ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖