ស្រ្តីម្នាក់បានបង្កើតកូនភ្លោះ៥នាក់ ឥឡូវកូនៗរបស់នាងទាំងអស់ធំ ហើយគួរឲ្យស្រលាញ់ណាស់ !!!

តើស្រ្តីគ្រប់រូបធ្លាប់នឹកស្រមៃថា បើសិនមានផ្ទៃពោះកូន៥នាក់ក្នុងពោះនោះ អាចទ្រាំទ្របានឬទេ? គ្រាន់តែលឺក៏វិលមុខដេរ! គ្រាន់តែកូនមួយក្នុងពោះវាលំបាករកអ្វីថ្លែងមិនបានទៅហើយ ចុះទំរាំតែ២ឬ៥ តើលំបាកប៉ុណ្ណាទៅ ? ទោះបីយ៉ាងណា ក្នុងនាមជាម្តាយទោះលំបាកប៉ុណ្ណាក៏ទ្រាំដែរ។ យ៉ាងណាមិញស្រ្តីជនជាតិ អូស្រ្តាលី អាយុ២៦ឆ្នាំម្នាក់ នាងបានបង្កើតបានទេពអប្សរ៥នាក់ដែលមើលទៅគួរឲ្យស្រលាញ់ទាំងអស់ ៖

បន្ទាប់ពីទ្រាំពពោះយ៉ាងលំបាក និងជម្នះបង្កើតបានកូនភ្លោះ ៥នាក់យ៉ាងជោគជ័យ ក្រុមគ្រួសារបានបង្ហោះរូបម្ដាយនិងកូនភ្លោះទាំង ៥នាក់នោះជាច្រើនសន្លឹក និងវីដេអូផងដែរ ដោយការទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើននៅលើពិភពលោក ។ គ្រួសារលោក Vaughn និងអ្នកស្រី Kim Tucci មកពីទីក្រុង Perth ភាគខាងលិចនៃប្រទេសអូស្ត្រាលី បានផ្ដល់កំណើតឲ្យកូនទាំង៥នាក់ កាលពីខែមករាកន្លងទៅ ដែលមានកូនប្រុសម្នាក់ឈ្មោះ Keith និងកូនស្រី ៤នាក់គឺ Ali, Penelope, Tiffany និង Beatrix។

មុនពេលជួបលោក Vaughn អ្នកស្រី Kim Tucci មានកូនប្រុសអាយុ ៩ឆ្នាំម្នាក់រួចមកហើយ ក្នុងអាពាហ៍ពិពាហ៍ជាមួយស្វាមីមុន។ ចំណែកចំណងអាពាហ៍ពិពាហ៍ថ្មីរបស់អ្នកទាំង២ បានផ្ដល់កំណើតដល់កូនស្រីពីរនាក់ មុនពេលអ្នកស្រី Kim កើតបានកូនភ្លោះទាំង ៥នាក់នេះ។អំឡុងពេលពពោះកូនទាំង៥ អ្នកស្រី Tucci ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅលើ Blog របស់អ្នកស្រីថា អ្នកស្រីបានជួបបញ្ហាមួយចំនួនដូចជា ចុកខ្នងខ្លាំង និងត្រូវងើបចូលបន្ទប់ទឹកញឹកញាប់នាពេលយប់។

ទោះយ៉ាងណាក្ដីក្រោយពេលឲ្យកំណើតកូនរួច និងបានថតរូបជុំគ្នាបង្ហោះនៅលើ Blog រូបរបស់អ្នកស្រី Tucci និងកូន បានទទួលការគាំទ្រពីមនុស្សប្រមាណជាង ១២៣ ០០០នាក់លើអ៊ីនធឺណិត ។ បើតាម លោក Vaughn និងអ្នកស្រី Kim Tucci បានឲ្យដឹងថានឹងប្ដេជ្ញាមើលថែចិញ្ចឹមបីបាច់កូនៗរបស់ពួកគេទាំងអស់ឲ្យបានល្អប្រសើរ។

មើលវីដេអូសម្ភាសន៍ជាមួយវិទ្យុ BBC ខាងក្រោម៖

 

ប្រភព៖  khsharefb

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖