ស្រៀវខ្លួនជំនួស! ម៉ាក សែនសូនីតា សម្រួលចិត្តឲ្យក្លាហាន ក្នុងការប្រលែងលេងជាមួយពស់ថ្លាន់ដ៏ធំ!!

(ពីភ្នំពេញ)៖ តារាសម្ដែងស្រីមានប្រជាប្រិយភាពពេញដៃ និងមានទម្រង់មុខមាត់ជាកូនខ្មែរពិតៗ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ឃើញថា ការងារជាតារាសម្ដែងរបស់នាង កំពុងតែមានភាពមមាញឹកជាខ្លាំង ដោយឃើញមានថតសម្អាងការផង និងថតខ្សែភាពយន្ដផង ព្រមទាំងការសម្តែងនៅកន្លែងផ្សេងៗទៀត ។ ជាក់ស្ដែង ថ្មីៗនេះ ម៉ាក សែនសូនីតា បានបង្ហាញវីដេអូ ពេលដែលនាងកំពុងតែ លេងជាមួយសត្វពស់ថ្លាន់ ឲ្យវាមានភាពសុំាជាមួយនឹងនាង ដើម្បីងាយស្រួល ក្នុងការថតរឿង ធ្វើឲ្យអ្នកទស្សនា ឃើញហើយស្រៀវខ្លួនជំនួសនាង។

ជាការពិតណាស់ នរណាក៏មានការខ្លាចរអា នឹងសត្វអាសិរពិសដែរ ព្រោះថា វាមិនចេះនិយាយស្ដី ដូចមនុស្សទេ។ អ្វីដែលពិសេស វាក៏អាចសម្លាប់មនុស្សក័មានដែរ ប៉ុន្តែចំពោះកញ្ញា ម៉ាក់ សែនសូនីតា វិញ ទោះបីជានាងមានការខ្លាចយ៉ាងណាក៏ដោយ ក៏នាងខិតខំ តាំងចិត្ត តាំងកាយ ធ្វើឲ្យខ្លួនឲ្យក្លាហាន ក្នុងការថតជាមួយសត្វពស់ដ៏ធំមួយ គឺពស់ថ្លាន់។

បើយោងតាមប្រព័ន្ធបណ្តាញសង្គមរបស់ តារាសម្ដែងសំបូរដោយមន្តស្នេហ៍រយពាន់ កញ្ញា ម៉ាក សែនសូនីតា បានសរសេរថា «ក្លាហានបានតិចហៃ…មានអី…បងមេឃស្លូតតាស..!! អ្វីដែលសំខាន់…អត់យល់ខ្លួនឯងថា អាចធ្វើចិត្តកើត….»។ យ៉ាងណាមិញ ទោះបីជាយ៉ាងណាក៏ដោយនាង នៅតែពុះពាររាល់ការភ័យខ្លាចរអា ការលំបាកនានាដែរ ដោយសារតែជាអាជីព ដែលនាងស្រឡាញ់។

សូមបញ្ជាក់ថា រឿង «កូនពស់កេងកង» នឹងធ្វើការចាក់ផ្សាយនៅ ស្ថានីយទូរទស្សន៍ ហង្សមាស ក្នុងពេលឆាប់ៗនេះហើយ ។ កុំភ្លេចណា រង់ចាំតាមដានទាំងអស់គ្នា! ចង់ដឹងថា កញ្ញា ម៉ាក សែនសូនីតា មានភាពស្និទ្ធស្នាលជាមួយពស់ ដល់កម្រិតណាទៅ ?

 

 

 

 

 

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖