ស្តេចចម្រៀងអាមេរិក Beyonce បានបង្ហាញមុខកូនភ្លោះប្រុស-ស្រី ជាលើកដំបូងហើយ!!

(ពីអាមេរិក)៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាយសង្គមរបស់ស្តេចចម្រៀងស្រី របស់អាមេរិក Beyonce បានបង្ហោះនូវរូបភាពពរបុត្រភ្លោះ ប្រុសស្រី ទាំងពីររបស់នាង ជាសាធារណៈដំបូងបង្អស់ ក្រោយពីសម្រាលបានរយៈពេល ១ខែកន្លងមកហើយ ។

Beyonce និងស្វាមីលោក Jay-Z ហាក់រីករាយ និងមានសុភមង្គលខ្លាំងជាងមុន បន្ទាប់ពីបានទទួលចំណងដៃ កូនប្រុសស្រី Rumi និង Sir ទាំងពីរនេះ ហើយអ្នកគាំទ្ររបស់នាង និងស្វាមី បានធ្វើការចែករំលែករូបភាពនោះ យ៉ាងច្រើនកុះករ និងបានធ្វើការជូនពរដល់ក្រុមគ្រួសារមួយនេះ ឲ្យជួបតែសុភមង្គលជារៀងរហូតតទៅ ។ ក្នុងនោះក៏មានតារាចម្រៀងស្រី Nicki Minaj ផងដែរ ។

 

ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖