សុខ សោម៉ាវត្តី សរសេរសារមួយឃ្លានេះ ធ្វើឲ្យអ្នកដែលពូកែនិយាយដើមគេ ស្ពឹកមុខខ្លាំងតែម្ដង!

(ពីភ្នំពេញ)៖ តារាសម្ដែងដ៏ល្បីដែលពូកែខាងដើរតួក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី កំពុងតែទទួលបានប្រជាប្រិយខ្លាំង ទោះបីជានាងបានប្រកាសផ្អាក ការសម្ដែង ដើម្បីទុកពេលវេលាសម្រាប់ខ្លូនឯងក៏ដោយ ប៉ុន្តែសន្ទះនៃការគាំទ្រពីទស្សនិកជន នៅតែខ្លាំងនៅឡើយទេ ។ ថ្មីៗនេះ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧ សុខ សោម៉ាវត្តី បានបញ្ចេញសារក្នុងចិត្តមួយ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះអ្នកពូកែខាងនិយាយដើមគេ ស្ទើរតែងើបមុខមិនរួចតែម្ដង ពេលដែលបានអានសារនេះរួចហើយ។

តួឯកស្រីក្នុងរឿង «លោកយាយកំពូលស្នេហ៍» អ្នកនាង សុខ សោម៉ាវត្តី បានសរសេរនៅលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «អ្នកខ្លះគិតពីជីវិតអ្នកឲ្យល្អស្អាតទៅ កុំយកពេលទំនេរអត់ប្រយោជន៍ របស់អ្នកមកនិយាយអាក្រក់ពីខ្ញុំ អតីតកាលខ្ញុំអាក្រក់ ឬល្អ ឈឺចាប់ឬសប្បាយយ៉ាងម៉េច ក៏ដោយ សំខាន់ពេលនេះ គឺខ្ញុំកំពង់ឱបបច្ចុប្បន្នកាល ដ៏ស្រស់ស្អាតរបស់ខ្ញុំ។ ខ្ញុំមិនដែលវិលមុខហាលថ្ងៃ នឹងរឿងពីមុនរបស់ខ្ញុំផង ចុះអ្នកអីក៏ទំនេរម្ល៉េះ»។

សុខ សោម៉ាវត្តី បានបន្ដទៀតថា «ខ្ញុំនិយាយតាមត្រង់ ខ្ញុំអាណិតអ្នកណាស់ ដែលត្រូវមកឱបអតីតកាលរបស់ខ្ញុំ មកវិលមុខឈឺក្បាល ឬឈឺចាប់ជំនួសខ្ញុំ
ទំនេរមើលថែខ្លួនឲ្យតែល្អ សំអាតខ្លួនឲ្យស្អាត កុំឲ្យធំខ្លិនមាត់ខ្លិនក្លៀកដាក់គេ ទៅបានហើយ ហើយបើប៉ុណ្ណឹងហើយ មិនទាន់បាត់រមាស់រឿងគេទៀត ធ្វើរឿងល្អក្នុងសង្គមខ្លះទៅ ក្រែងបានបុណ្យខ្លះ..ជូនចំពោះអ្នកទំនេរអត់ប្រយោជន៍ខ្លះ»។

គួរកត់សម្គាល់ថា រឿងនៅក្នុងចិត្ដ ដែលឈានទៅដល់ការ ផ្ទុះជាសារនៅលើបណ្ដាញសង្គមហ្វេសបុកនេះ អ្នកនាង សុខសោម៉ាវត្តី ហាក់បីដូចជាមានការខឹងសម្បារ ទៅលើនរណាម្នាក់ដែលពូកែនិយាយដើមគេ និងចង់ស្ដែងឲ្យអ្នកនោះដឹងថា ខ្លួនអស់ទ្រាំ ទៀតហើយ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដដែល ដោយសារតែសម្រស់ស្រស់ ត្រកាលពីធម្មជាតិ និងទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសព្វរបស់នាងផងនោះ ។

 

ប្រភព៖ khmertalking

 

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖