ក្ដៅថ្មីៗ! ឈិត សុវណ្ណបញ្ញា បានចេញបទថ្មីមួយទៀតហើយ មានចំណងជើងថា «យក្ខ» ស្ដាប់មួយភ្លែតគួរឲ្យភ្ញាក់ផ្អើលខ្លាំង!

(ពីភ្នំពេញ)៖ កញ្ញា ឈិត សុវណ្ណបញ្ញា បន្ទាប់ពីបានឈានជើងចូលផលិតកម្ម ថោន ដែលជាដំបូលទ្រនំថ្មីត្រូវជ្រកនៅពេលបច្ចុប្បន្ននេះហើយ ក្រោយពីដើរចេញពីហង្សមាស ទាំងគ្មានអាឡោះអាល័យរួចមក គឺមានចម្រៀងថ្មីចេញជាបន្ដបន្ទាប់ ខណៈថ្មីៗនេះ នាងបានបញ្ចេញស្នាដៃចម្រៀងថ្មីមួយទៀត មានចំណងជើងថា “យក្ខ” ។

“យក្ខ” គ្រាន់តែស្ដាប់ចំណងជើងមួយភ្លែតរួចមក ស្មានតែបទញាក់កន្រ្ដាក់អារម្មណ៍ តាមពិតទៅបទនេះជាប្រភេទ ចម្រៀងបែបមនោសញ្ចេតនាទៅវិញទេ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក Darex Wa, និពន្ធបទភ្លេង Thomeet និងច្រៀងដោយ ឈិត សុវណ្ណបញ្ញាផ្ទាល់តែម្ដង។

«អូនត្រឹមជាតួយក្ខអប្រិយ៍ គេតាក់តែងឲ្យឫស្យាជាជនទី៣ តួឯកជួបគ្នា តួយក្ខចុងក្រោយត្រូវក្ស័យ ស្នេហ៍ពិតមិនមែនសម្រាប់ថ្លៃ យក្ខិនីសូន្យកាយ» នេះជាខ្លឹមសារសំខាន់ៗ ដែលដកស្រង់ចេញពី បទចម្រៀង “យក្ខ” ។

ចង់ដឹងថា ពីរោះ និងកម្សត់ដល់កម្រិតណានោះ សូមស្ដាប់បទចម្រៀងខាងក្រោមទាំងអស់គ្នា៖

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖