តើអ្នកដឹងឬទេ? ស៊ុតមានអត្ថប្រយោជន៍ទាំងលឿងស៊ុតនិងស!!

ស៊ុត ជា​អាហារ​សម្បូរ​ប្រូ​តេ​អ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ជា​ច្រើនទៀត​។ ក្រៅពី​នេះ ស៊ុត​ជា​អាហារ​ដែល​ស័ក្តិសម​ចំពោះ​អ្នកមាន​បញ្ហា​ទល់លាមក តែ​ត្រូវ​ទទួលទាន​នៅ​ពេល​ព្រឹក ដែល​ពោះ​កំពុង​ទទេ​ប៉ុណ្ណោះ​ ។ ឯ​ស៊ុត​ទទួលទាន ត្រូវជា​ស៊ុត​ស្រុស ឬ​ស៊ុត​ស្ងោរ​មិនយូរ​ត្រឹម ២-៣ នាទី ក្នុង​ទឹក​ពុះ​ក្តៅ​ខ្លាំង​ ។ ប្រ​សិន​បាន​បរិភោគ​ស៊ុត​ស្ងោរ មួយទៅពីរ​គ្រាប់ អាការ​ទល់លាមក នឹង​ប្រសើរ​ឡើង​វិញ​ជាក់​ជា​មិនខាន ។

ស៊ុតមាន់ ឬស៊ុតទា គឺ​សុទ្ធតែ​មាន​ផល​ល្អ​ចំពោះ​សុខភាព នេះ​ក៏​ដោយសារ​តែ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ប្រូតេអ៊ីន ។ ចូរ​ក្រឡេក​មើល​ពី អត្ថប្រយោជន៍​ចំពោះ​សុខភាព ដែល​អ្នក​នឹង​ទទួល​បាន ពី​ការ​បរិភោគ​ស៊ុត​ ៖
១. ស៊ុត​មួយ​គ្រាប់​មាន​ផ្ទុក​នូវ កាឡូរី​ចំនួន ប្រាំមួយ​ក្រាម ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ និង គ្រប់​អាមីណូអាស៊ីត​សំខាន់​ៗ​ទាំងអស់​។
២. ការ​ទទួលទាន​ស៊ុត​ជា​ប្រចាំ ត្រូវ​បាន​គេ​ជឿ​ថា​វា​អាច​ជួយ​ការពារ​ស្ត្រី ពី​ជំងឺមហារីក​សុដន់ ហើយ​បន្ថយ​នូវ​អត្រា​ប្រឈម​នេះ បាន​ដល់ ៤០​ភាគរយ​ឯណ្ណោះ ។
៣. ស៊ុត​គឺ​មាន គុណសម្បត្តិ​ក្នុង​ការ​ជួយ​ព្យាបាល​នូវ​ជំងឺ​ភ្នែក ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ សារធាតុ  caroteinoids, zeaxanthine និង leutin ក្នុង​កម្រិត​ដ៏​ខ្ពស់​។
៤. ស៊ុត​គឺជា​ប្រភព​ ដែល​មាន​ផ្ទុក​នូវ​វីតាមីន D ពី​ធម្មជាតិ​ ។
៥. ផ្នែក​ក្រហម​នៃ​ស៊ុតមាន់ ឬ ស៊ុតទា គឺ​មាន​ផ្ទុក​នូវ​សារធាតុ choline ចំនួន ៣​ក្រាម ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​ខួរក្បាល​, ប្រព័ន្ធ​ប្រសាទ និង ប្រព័ន្ធ​បេះដូង​​ដែរ​។
៦. ការ​ទទួលទាន​ស៊ុត​អោយ​បានជា​ប្រចាំ ក៏​ត្រូវ​បាន​គេ​ជឿ​ដែរ​ថា វា​អាច​ជួយ​បង្ការ​អ្នក​បាន​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូងទៀតផង ។

B4B4H9

ជា​ទូទៅ​មនុស្ស​ភាគច្រើន​តែង​គិត​ថា ស៊ុត​ពណ៌​(ស​)មិនសូវ​មាន​ប្រយោជន៍ និង​ត្រូវ​គេ​បោះចោល​ជា​រឿយ​ៗ​ពេល​ធ្វើ​នំ ប៉ុន្តែ​តាម​ពិត​វា​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង លើស​ពី​អ្វី​ដែល​យើងទាំងអស់គ្នា​ធ្លាប់​គិត​ទៅ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ វា​ពិតជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​យ៉ាង ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ ដូច​ជា​ ៖​

សម្រាប់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង ៖ ព្រោះស៊ុត​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ជា​ច្រើន ដែល​អាច​ជួយ​ឲ្យ​សក់​របស់​អ្នក​កាន់តែ​រឹង​មាំ និង​មាន​សុខភាព​ល្អ​។​

សម្រាប់​ផ្ទៃមុខ​ ៖ ស៊ុត​ពណ៌​ស​ល្អ​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​ចាស់​ណាស់​ ។ អ្នក​ក៏​អាច​ប្រើ​វា ធ្វើ​ជា​ទឹក​លាង​សម្អាត​ផ្ទៃមុខ​ក៏បាន ​ ។

និងសម្រាប់​ការ​សម្អាត​ផ្សេង​ៗ ៖ ស៊ុត​ពណ៌​សមាន​សភាព​ស្អិត និង​ខាប់​។ អ្នក​អាច​ប្រើប្រាស់​វា ដើម្បី​កម្ចាត់​ធូលី​ពី​ក្នុង​កាបូប​លុយ ស្បែង​ជើង កា​តាប និង​របស់របរ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ផលិត​ពី​ស្បែក​។ អ្នក​គ្រាន់តែ​យក​វា​ទៅ​ដុះ​ជូត រួច​ប្រើប្រាស់​ក្រណាត់​សើម ដើម្បី​ជូត​វា​ចេញ​ជា​ការ​ស្រេច​។ ការ​ធ្វើ​បែប​នេះ មិន​ត្រឹមតែ​ជួយ​សម្អាត​ផ្ទៃ​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ កាបូប​លុយ ស្បែកជើង ឬ​កា​តាប​របស់​អ្នក មាន​សភាព​ភ្លឺ​រលោង និង​រឹង​មាំ ដោយសារ​តែ​ស៊ុត​ពណ៌​ស មាន​សារធាតុ​ការពារ​ទៅ​លើ​ស្បែក​ ។

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖