តារាសិចស៊ី រតនៈ ពិសី បានវិលត្រឡប់មកកម្ពុជាវិញហើយ

កញ្ញា រតនៈ ពិសី តារា​សិច​ស៊ី​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ស្រស់ស្អាត​សម្បូរ​បុរស​ៗ​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ចោមរោមសុំ​ស្នេហ៍​ទើបតែ​ហោះ​ទៅ​សម្ដែង​នៅ​ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២០ មីនា នេះ ពោល​គឺ​បាន​ជាង​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ស្រាប់តែ​ប្រកាស​វិល​វិញ​យ៉ាង​តក់ក្រហល់​បំផុត​ព្រោះ​មានធុរៈ​បន្ទាន់ដែលត្រូវ​ដោះស្រាយ ខណៈ​ដែល​តាម​គម្រោង​នាង​ត្រូវ​សម្ដែង​នៅ​ទីនោះ​រយៈពេល​៦​ខែ ឯណោះ ។

កញ្ញាបាន​ឆ្លើយ​ឆ្លងតាម​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នក​យក​ព័ត៌មានគេហទំព័រ​អង្រុត​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​២៨ មីនា នេះ​អោយ​ដឹង​ថា នាង​មានធុរៈ​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ នៅ​ស្រុក​ខ្មែរ​ជា​បន្ទាន់ ដូច្នេះ​នាង​ត្រូវ​បង្ខំចិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ ។

ទោះជា​យ៉ាងណាក៏ដោយ តារាចម្រៀង​ស្រស់​ក្មេង​សំឡេង​ស្រទន់​កញ្ញា​រតនៈ ពិសី មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អោយ​ដឹង​នោះ​ទេ គឺ​គ្រាន់តែ​នាង​បង្ហើប​ថា មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា​នោះ​ទេ ប៉ុន្តែ​នាង​បញ្ជាក់​ថា បញ្ហា​នោះ​ចាំបាច់​នាង​ចេញ​មុខ​ដោះស្រាយ​ដោយ​ខ្លួនឯង នាង​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ត្រូវ​បោះបង់​ឱកាស​សម្ដែង​នៅ​កា​ណា​ដានោះ ។ ទន្ទឹម​នឹង​ការ​បញ្ជាក់​នេះ​ពិសី បាន​ច​ចារ​ជាមួយ​ខាង​អ្នក​ឧ​បត្ដ​ម្ភ​រួច​ហើយ​ថា នាង​នឹង​ធានា​ទៅ​សម្ដែង​ម្ដងទៀត​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​ឆាប់ៗនេះ ។

សូម​បញ្ជាក់​ថា មុន​ពេល​ចេញ​ទៅ​សម្ដែង​នៅ​កា​ណា​ដា រតនៈ ពិសី បាន​ចំណាយ​លុយ​ខ្ទង់​៥០០០​ដុល្លារ ធ្វើ​ខួប​ផ្គួប​នឹង សកម្មភាព​មនុស្សធម៌​ប្លែក​ពី​តារា​សិល្បៈ​ដទៃ​ដែល​បាន​ចែកទាន​ដល់​កុមារ​កំព្រា​ជាង​៣០​នាក់ ដែល​ក្រៅពី​ផ្ដល់​អាហារ​ឆ្ងាញ់​មួយ​ពេល ក៏​បាន​ចែក​ថវិកា​នឹង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ដល់​ក្រុម​កុមារ​កំព្រា នោះ​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​បាន​យក​ថវិកា​មួយ​ចំណែក​ដែល​ជា​ចំណងដៃ​ថ្ងៃ​ខួប​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទៀត​ផង ។

 

 

ប្រភព៖ domnengthmey

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖