ពិសេសណាស់!! នាយចយធ្វើខូបអោយម្ចាស់បេះដូងដ៏ស្រស់ស្អាត ,ស្នេហាពិតគឺស្ថិតនៅលើចិត្តនឹងចិត្ត!

 

មានមនុស្សមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាបានស្គាល់ឈ្មោះ នាយចយ ដែលគេស្គាល់ថា ជាតារាកំប្លែងមុខប្លែកគេ ហើយមួយរយៈ ៖មុនគេឃើញគាត់ឧស្សាហ៍ឡើងកំប្លែងតាមទូរទស្សន៍ ក៏ដូចជាខ្សែភាពយន្តមួយចំនួនធំផងដែរ។ តារាកំប្លែងរូបនេះ មានវោហាស័ព្ទកំប្លែងមិនចាញ់តារាផ្សេងៗឡើយ តែអ្វីដែលគេកត់សំគាល់នោះ គឺគាត់មានមុខប្លែកពីគេឯង ។ តែមានរឿងអាថ៍កំបាំងមួយ ដែលមនុស្សមួយចំនួនមានការងឿងឆ្ងល់ ថាហេតុអីក៏នាយចយបានសង្សារស្អាតម្លេះ ដែលធ្វើឲ្យបុរសៗសង្ហារមួយចំនួនរកសង្សារមិនបានស្អាតដូច្នេះផង ។ យប់មិញនេះ មានអាខោនហ្វេសប៊ុកឈ្មោះ No Bek បានបង្ហោះវីដេអូនិងរូបថតប៉ុន្មានសន្លឹកក្នុងពិធីខួបកំណើត កំណាន់ចិត្តរបស់នាយចយ ដែលមើលទៅ Sweet មែនទែន ៖

មានមនុស្សគ្រប់តែងចោទសួរថា នាយចយមានអ្វីពិសេស ដែលអាចទាក់ចិត្តនារីរួបស្រស់សាច់សរខ្ចីម្នាក់អោយស្រលាញ់គាត់បាន? នេះជាអាថ៍កំបាំងរបស់គាត់គ្មានអ្នកណាម្នាក់ដឹងឡើយ ! នេះចង់បញ្ជាក់ឲ្យឃើញថាស្នេហាគឺមិនប្រកាន់មុខអាក្រក់ល្អនោះ​ឡើយ នៅលើចិត្តនឹងចិត្តទៅវិញទេ។ សូមនារីទាំឡាយ មើលចិត្តជាធំ ប្រយ័ត្នប៉ះប្រុសហេងស៊យ !! នេះមិនមែនចង់និយាយថាបុរសសង្ហារទាំងអស់សាវាទាំងអស់នោះដែរ ក៏មានបុរសសង្ហាហើយ ស្មោះត្រង់ទៀតផង ។

 

វីដេអូថ្ងៃខួបកំណើតមិត្តស្រីនាយចយ៖

ប្រភពៈ khsharefb

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖