អត្ថប្រយោជន៍ដ៏អស្ចារ្យមិននឹកស្មានពីប្រទាលកន្ទុយក្រពើ…

 

ប្រទាលន្ទុយក្រពើ គឺជារុក្ខជាតិដែលមានប្រភពមកពីអាហ្រ្វិកខាងជើង ហើយត្រូវបានគេទទួលស្គាល់ពី អត្ថប្រយោជន៍ដ៏ល្អបែបឪសថសាស្រ្តរបស់វា និង យកមកប្រើប្រាស់ជាឪសថបូរាណ ក៏ដូចជាវេជ្ជសាស្រ្ត ជាពិសេសនោះវាជាគ្រឿងផ្សំនៃផលិតផលថែរក្សាសម្រស់ថែមទៀតផង។

ប្រទាលន្ទុយក្រពើជារុក្ខជាតិ ងាយស្រួលនឹងដាំដុះ និង ថែរក្សាណាស់ ចំណែកប្រសិទ្ធភាពរបស់វាក៏មានច្រើនយ៉ាងសម្បូរបែបណាស់ដែរដែលគ្រួសារនីមួយៗគួរដាំតាមផ្ទះសម្រាប់ប្រើវាជាប្រយោជន៍។ រុក្ខជាតិនេះមានប្រយោជន៍ត្រង់សាច់ទន់ៗថ្លាៗរបស់វា ពីព្រោះវាសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងបាក់តេរី ប្រឆាំងពពួកផ្សិត និង បំបាត់នៃបរិយាកាសកខ្វក់ជុំវិញផ្ទះផងដែរ។

ប្រសិនបើអ្នកមានរលាត់ស្បែក ឬ មុតបន្តិចបន្តួច អ្នកអាចយកសាច់ថ្លារបស់ប្រទាលកន្ទុយក្រពើមកលាបលើបរិវេណរបួស នោះស្នាមរបួសនឹងឆាប់ជាសះស្បើយ ព្រមទាំងមិនបន្សល់ស្នាមអ្វីទៀតផង។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏សំខាន់ៗបែបសង្ខេបនៃប្រទាលកន្ទុយក្រពើ៖
១-ការប្រើប្រាស់ខាងក្រៅរាងកាយ
– បំបាត់ស្នាមជ្រួញ ស្នាមអុជៗ​ រលាត់ មុត និង របួសសើស្បែក
– ប្រើជំនួសផលិតផលផ្តល់សំណើមដល់ស្បែក និង រក្សាស្បែកឪ្យតឹងណែន​ ភ្លឺរលោង
– សម្រាលអាការរលាកភ្លើង ឬ កម្តៅថ្ងៃ
– ថែរក្សា ការពារ និង​ ព្យាបាលស្បែកពីកន្ទួលរមាស់ មុន ត្រអក និង បញ្ហាស្បែកផ្សេងៗ
– ជួយបំបាត់ការដាច់រលាត់តិចៗដោយសារស្នាមមុតនៃឡាមកោរោម ឬ​ ពុកមាត់
– ប្រើជាសាប៊ូបន្ទន់សក់យ៉ាងមានប្រសិទ្ធភាពទៀតផង

 

២-ការប្រើប្រាស់ខាងក្នុងរាងកាយ
– មានប្រសិទ្ធភាពការពារ ឬ ព្យាបាលការរលាក និង បន្ថូរបន្ថយជំងឺសន្លាក់
– សម្រួលដល់ប្រពន្ធ័រំលាយអាហារ
– ពង្រឹងប្រពន្ធ័សុំាំនៃរាងកាយ
– ព្យាបាល និង ថែរក្សាបញ្ហាមាត់ធ្មេញ ជាពិសេសអញ្ចាញ
– ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម
– ជួយបំបាត់អាការឈឺឆ្អល់ចុងដង្ហើម
– ជួយសម្រួលការទល់លាមក និង​ បញ្ហារំលាយអាហារផ្សេងៗ
– បង្កើនបរិមាណឈាមស
– ធ្វើឪ្យគុណភាពឈាមប្រសើរឡើង
– បញ្ហាជំងឺសរសៃឈាមបេះដូង នឹងបានធូរស្រាលមួយកម្រិតផងដែរ ។

 

សូមចុចមើលវីដេអូពីការដាំ និងនៅក្នុងរោងចក្រប្រទាលកន្ទុយក្រពើ ៖

 

 

Credit: popexo168.blogspot.com

តាមរយៈ khsharefb

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖