អាថ៌កំបាំងផ្ទៃមុខស្រស់ស្អាតនិងម៉ត់រលោងក្មេងជាងវ័យបានយូរគួរប្រើរូបមន្តមួយនេះ…

ឱសថ​ធម្មជាតិ​អាចជំនួយ​សុខភាព​ស្បែក​មុខ និងជា​ឱសថ​ដែល​អ្នក​អាច​មាន​លទ្ធភាព​ធ្វើ​បាន​យ៉ាង​ងាយ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើនហើយងាយស្រួលរក ។

ខាងក្រោមនេះជារូបមន្តដ៏អស្ចារ្យសម្រាប់ការថែរក្សសម្រស់តាមបែបធម្មជាតិ៖

១. ទឹកឃ្មុំ + ទឹក​ក្រូចឆ្មា​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ភ្លឺថ្លារលោង

ដូចនេះ ត្រូវលាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា រួច​លាប​លើ​ស្បែករបស់​អ្នក ។ រង់ចាំ​រយៈពេល ២០នាទី បន្ទាប់មក​លាង​សម្អាត​នឹង​ទឹកជាការស្រេច ។ ផ្ទៃមុខ​អ្នក​នឹង​ម៉ត់​រលោងស្រស់ស្អាត​ភ្លឺថ្លាគួរជាទីប្រាថ្នា ។

២. ចេក + ទឹកដោះគោឆៅ

កិន​ចេកទុំ​ឱ្យ​ម៉ត់ រួច​បន្ថែម​ទឹកដោះគោឆៅ មួយស្លាបព្រាបាយ​ចូល ហើយច្របល់​ចូលគ្នា​ឱ្យ​សព្វ ។ យក​វា​មកលាប​ពេញ​លើ​ផ្ទៃមុខ​របស់​អ្នក រង់ចាំ​រយៈពេល​មួយ​សន្ទុះ​ធំ ទើប​លាង​សម្អាត​មុខ​ចេញជាការស្រេច ។ អ្នកធ្វើ​វិធី​នេះ​ឱ្យ​បាន​រៀងរាល់​សប្តាហ៍ ។

៣. ម្សៅ​សណ្តែក + ម្សៅ​រមៀត + ទឹកដោះគោឆៅ

លាយ​ម្សៅ​សណ្តែក ពីរស្លាបព្រាបាយ​ជាមួយ​ម្សៅ​រមៀត​មួយ​ចុង​ស្លាបព្រា និង​ទឹកដោះគោឆៅ ពីរស្លាបព្រាបាយ រួច​កូរ​បញ្ចូលគ្នា​ឱ្យ​សព្វ​ល្អ ហើយ​លាប​លើ​ស្បែក​មុខ​អ្នក ។ ផ្ទៃមុខ​អ្នក​នឹង​ស្រស់​ស្អាត​ម៉ត់​រលោង​គួរឱ្យ​ទាក់ទាញ​បំផុត​ត្រឹម​រយៈពេល ១៥នាទី ។

 

ប្រភព៖ khsharefb

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖