ប្រេតភីត បានទទួលជោគជ័យលើការងារនិងក្តីប្រថ្នាខណៈអតីតភរិយាព្រម បើកឱកាសឲ្យជួបមុខកូននៅអង់គ្លេសទៀតផង!!

(ពីអាមេរិក)៖ Brad Pitt ពេលនេះបានសម្រេចក្តីប្រាថ្នា ដែលចង់ជួបមុខកូនៗហើយ ខណៈស្ថិតនៅទីក្រុងឡុងដ៏ក្នុងកំឡុងពេលតែមួយជាមួយអតីតភរិយា Angelina Jolie ដូចដែលលោកធ្លាប់ស្នើទៅនាងដើម្បីជួបកូនឲ្យបានកាន់ តែឆាប់។

អ្នកគាំទ្រទាំងអស់ពិតជាសាទរនៅពេលដែលពួកគេដឹងថា តារាហូលីវូត Angelina យល់ព្រមតាមការស្នើរបស់អតីតស្វាមីដោយអនុញ្ញាតឲ្យរូបគេបានជួបមុខកូននៅប្រទេសអង់គ្លេសដូចដែលពួកគេកំពុងស្ថិតនៅទីនោះហើយក៏បានចំណាយពេលដើរកំសាន្តជាមួយគ្នាយ៉ាងរីករាយបើទោះជារយៈពេលខ្លីយ៉ាងណាក៏ដោយ។

Brad Pitt បានវិលត្រឡប់មកអាមេរិកវិញហើយក្រោយពីជួបកូនទាំង៦ គឺ Maddox, Pax, Zahara, Shiloh, Knox និង Vivienne នៅទីក្រុងឡុងដ៏ មានន័យថាលោកទៅទីនោះជោគជ័យទាំងការងារ និងបំណងប្រាថ្នា ជួបមុខកូនដែលក្នុងនាមជាឪពុកចង់ចំណាយពេលធ្វើអ្វីមួយសម្រាប់កូនខ្លះហើយវាក៏ជាបំណងរបស់អតីតភរិយាដែលចង់ឃើញកូនមានសេចក្តីសុខពេលបានជួបមុខឪពុកដែរព្រោះពួកគេមិនចង់បង្ហាញឲ្យកូនៗឃើញភាពប្រេះឆារបស់ឪពុកម្តាយឡើយ ។

ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖