របៀបធ្វើចំណីមាន់ដែលចំណាយអស់តិចបំផុត តែមានជាតិប្រូតេអ៊ីន ខ្ពស់មិនចាញ់ចំណីពីទីផ្សារឡើយ ! កុំភ្លេចសាកល្បងធ្វើតាម!

កាលពីពេលកន្លងទៅថ្មីៗនេះមានបងប្រុសម្នាក់បានថតបង្ហោះក្នុងអាខោនហ្វេសប៊ុករបស់គាត់ឈ្មោះ Meas Kanha ពីរបៀបធ្វើចំណីមាន់តាមបែបធម្មជាតិ ដោយចំណាយលុយអស់តិចបំផុត តែអាចចញ្ចឹមមាន់បានរាប់រយក្បាល។ នេះពិតជាវិសេសវិសាល ចំពោះបង់ប្រុសដែលរកឃើញវិធីនេះ ដើម្បីអោយយល់កាន់តែច្បាស់សូមចុចមើលពីវិធីធ្វើដូចខាងក្រោម៖

 

វត្ថុធាតុដើម៖

១) ដើមចេកយកទៅហាន់រួចបុកអោយម៉ត់ ចំនួន ៦០គីឡូក្រាម

២)  កន្ទុក ចំនួន ៣០គីឡូក្រាម

៣) អាចម៍គោហាល បុកអោយម៉ត់ចំនួន៤គីឡូក្រាម

៤) ចុងអង្ករ (អង្ករដែលបានពីម៉ាស៊ីនកិនស្រួវខ្នាតតូច) ២គីឡូក្រាម

៥) អំបិល ២ខាំ កន្លះ

៦) ដីឥដ្ឋ ចំនួន ១គីឡូក្រាម

៧) ស្ករសរចំនួន ១គីឡូក្រាម

 

របៀធ្វើ៖

ត្រូវយក អាចម៍គោ – កន្ទុក – ចុងអង្ករ – អំបិល – ដីឥដ្ឋ និងស្ករសរលាយចូលគ្នាឲ្យហើយសិនរួចទុកមួយឡែក បន្ទាប់មកទៀតត្រូវលាយដើមចេកបុក និងកន្ទុកចូលគ្នា ចុងក្រោយត្រូវលាយចូលគ្នាទាំងអស់។

បន្ទាប់ពីលាយរួចរាល់អស់ ត្រូវដាក់ក្នុងធុងជ័ររួចបិតអោយជិតកុំអោយខ្យល់ចូល ទុកយ៉ាងតិច៥ថ្ងៃ ចាំយកមកអោយមាន់ស៊ី ជាការស្រេច។

សូមចុចមើលវិដេអូខាងក្រោមដើម្បីយល់ច្បាស់ពីរបៀបធ្វើ៖

សូមចុចស៊ែបន្តរចែករំលែកទុកជាចំណេះដឹងផង សូមអរគុណ !!

ប្រភព៖ khsharefb

សូមចុចស៊ែបន្តរចែករំលែកទុកជាចំណេះដឹងផង សូមអរគុណ !!

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖