អាពាហ៍ពិពាហ៍ដ៏អស្ចារ្យដែលមិនធ្លាប់ឃើញរបស់ តារាបាល់ទាត់ដ៏ល្បី Lionel Messi

(ពីអាហ្សង់ទីន)៖ នេះជាពេលវេលាដ៏ប្រសើរសម្រាប់តារាបាល់ទាត់ឆ្នើមរបស់ពិភពលោក Lionel Messi បានសម្រេចចិត្តដឹកដៃគូស្នេហ៍ Antonela Roccuzzo ចូលរោងការជាផ្លូវការហើយនាយប់មិញនេះ ក្នុងប្រទេសអាហ្សង់ទីនដែលជាទឹកដីកំណើតរបស់ពួកគេ បន្ទាប់ផ្តល់កំណើតកូនប្រុស ២នាក់ទៅហើយនោះ។

ពីប្រភពសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០១៧ នេះថា កីឡាករខ្សែប្រយុទ្ធជួរមុខ ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លឹបអ្នកមានបុណ្យ FC Barcelona នៃប្រទេសអេស្ប៉ាញបានជួបភរិយាវ័យ ២៩ឆ្នាំ Roccuzzo តាំងពីគេមានវ័យទើបតែ ៥ឆ្នាំប៉ុណ្ណោះ ហើយបន្តរួមរស់ និងស្វែងយល់ចិត្តគ្នាអស់រយៈពេល ២៥ឆ្នាំ ដែលបានកូនប្រុស ២នាក់ ដោយកូនបងមានអាយុ ៥ឆ្នាំរួចទៅហើយ។

Lionel Messi បានអញ្ជើញភ្ញៀវកិត្តិយស និងមិត្តរួមក្រុមចំនួន ២៦០នាក់ និងជួលសន្តិសុខការពារមង្គលការរបស់ពួកគេ ប្រមាណជាង ២០០នាក់ ក្នុងពិធីរៀបមង្គលការដ៏មហាឱឡារិក ដែលត្រូវបានគេចាត់ទុកថាជា «អាពាហ៍ពិពាហ៍ប្រចាំសតវត្សរ៍» ផងដែរ មានដូចក្នុងវិដេអូខាងក្រោម៖

 

 

 

 

 

 

 

ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖