មិនគួរឲ្យជឿថានៅខេត្តកំពតមានផ្កាថ្ម រាប់ម៉ឺនប្រភេទស្អាតៗដូចនៅបរទេសយ៉ាងនេះ…

បើក្រឡេកមើលមួយភ្លែតស្មានតែនៅបរទេស ប៉ុន្តែទេសភាពដ៏ស្រស់បំព្រងនេះ គឺស្ថិតក្នុងខេត្តកំពត ហើយទីតាំងនោះឈ្មោះថា តំបន់ ថ្មការាំង ដែលមានផ្កាថ្មដុះរាប់លាន បង្កើតឱ្យក្លាយជាទស្សនីយភាពដ៏អស្ចារ្យបំផុតដែលលោកអ្នកមិនធ្លាប់ឃើញពីមុនមក ។

បើ​តាម KDARD LA TENTE បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​នេះ​ទឹក​សមុទ្រ​​នាជ​ពេល​ព្រឹក ដូច្នេះ​​អ្នក​ទៅ​លេង​កម្សាន្ត​ អាច​មើល​ឃើញ​ផ្កា​ថ្ម​ស្អាតៗ​ជា​ច្រើន​ប្រភេទ​ និង​មាន​ច្រើន​ពណ៌​ប្លែក​ៗ​ពី​គ្នា​ទៀត​ផង​ ។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​តំបន់​ថ្ម​ការាំង​នេះ​ មាន​ជម្រៅ​ទឹក​ប្រមាណ​ ២ម៉ែត្រ ។ ហេតុនេះ​ហើយ​ទើប​មិន​បង្ក​ជា​ផល​លំបាក​ដល់​ដំណើរ​កម្សាន្ត​នោះ​ទេ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដើរ​កាត់​ឆ្នេរ​សមុទ្រ​ក្តាត ដែលមានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។

នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ប្រិយមិត្ត​ អាច​រើស​យក​ប្រភេទ​លៀស​សមុទ្រ​ ១​ចំនួន​មក​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​​យ៉ាង​ឆ្ងាញ់​ទៀត​ផង​។ ប្រសិន​បើ​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ក្នុង​រដូវ​នេះ​គឺ​ពិត​ជា​ល្អ​បំផុត ព្រោះ​អាកាស​ធាតុ​អំណោយ​ផល បូក​ផ្សំ​ជា​មួយ​នឹង​សមុទ្រ​ដែល​នាជ​ ងាយ​ស្រួល​ក្នុង​ការ​ទស្សនា និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នេះ​។

 

 

 

 

ប្រភព៖ tkhmernews

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖