ទឹកត្រីកោះកុងមិនចាំបាច់ដាក់ទឹកត្រីក៏បានដែរ តោះមកសាកល្បងធ្វើទាំងអស់គ្នា !!

ទឹកត្រីកោះកុង
ផ្ញើរជូនអូនស្អាត និង អ្នកដែលបានសួរពីរបៀបធ្វើទឹកត្រីកោះកុង ខ្ញុំចេះធ្វើពីប៉ាៗតាំងពីតូចមក គាត់តែងប្រាប់ជារឿយៗថា ទឹកត្រីកោះកុងពិត គឺអត់ប្រើទឹកត្រីទេ ប៉ាធ្លាប់ធ្វើការរកសីុនៅកោះកុង កំពុងសោម និង ថៃ ដូច្នេះគាត់ចំនាញធ្វើទឹកត្រីនេះណាស់ មិនថាញាំុជាមួយគ្រឿងសមុទ្រ ធ្វើភ្លា ធ្វើម្ហូបជាច្រើនសុទ្ធតែអាយកវាមកធ្វើគ្រឿងផ្សំបាន ។

គ្រឿងផ្សំ
ខ្ទឹមស ម្ទេស
ស្ករស អំបិល រឺអំបិលខ្នរ (ឆិកខេនស្តុក) ប៊ីចេង
ក្រូចឆ្មា

 

របៀបធ្វើ
បុកខ្ទឹមសមិនបាច់បកសំបក បុកខ្ទឹមសអោយបែកតិចៗទើបងាយស្រួលយកសំបកចេញធ្វើបែបនេះចំនេញពេលច្រើន យកសំបកចេញអស់ បុកម្ទេសលាយគ្នាតិចៗបន្ទាប់មកដាក់ស្ករសចូលដើម្បីកាត់បន្ថយកុំអោយខ្ទៀតនិងមិនក្រហាយដៃ វាជួយអោយខ្ទឹមនិងម្ទេសម៉ត់ល្អនិងធ្វើអោយទឹកត្រីចូលជាតិល្អ និង នៅខាប់បិុៗ ក្រោយពេលម៉ត់ល្អហើយចាប់ផ្តើមដាក់អំបិល និង បិុចេងញ៉ុមៗអោយចូលល្អហើយច្របាច់ក្រូចឆ្មាចូលគ្នាក្នុងក្បាល់បុក ញ៉ុមវាអោយចូលជាតិគ្នាល្អ

អាចដាក់ទឹកក្តៅដាំពុះចូលបន្តិចប្រសិនបើវាខាប់ពេក បន្ទាប់មកភ្លក់វា  ថែមថយគ្រឿងតាមក្រោយតាមការចូលចិត្ត ។ ទឹកត្រីកោះកុងត្រូវតែខាប់បិុៗ មិនរ៉ាវដូចទឹកត្រីផ្អែមទេ រស់ជាតិត្រូវ ជូរ ហិរ ខ្លាំង ប្រៃ ផ្អែមរាងដិតបន្តិចព្រោះត្រូវជាមួយគ្រឿងសមុទ្រ រឺភ្លាសាច់ឆៅគ្រប់មុខ ធ្វើហើយអាចទុកបានរាប់ខែ បើដាក់ក្នុងទូទឹកកកទៀតកាន់តែបានយូរ ។

បើមិនប្រើអំបិល ប្រើទឹកត្រីជំនួសបាន
អាចប្រើមើមខ្ទឹមជ្រក់ ដាក់ចូលបាន(ខ្ទឹមជ្រក់កំប៉ុង)

 

Credit: Abby Lim

ប្រភព៖ khsharefb

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖