អស្ចារ្យមែនទែន! MV ថ្មី បទ “AS IF IT’S YOUR LAST” របស់ក្រុម BLACKPINK បង្ហោះត្រឹមតែ ៥ថ្ងៃសោះ មានអ្នកទស្សនាជាង ៣០លានដង! (មានវីដេអូ)

(កូរ៉េ)៖ ក្រុមតារាចម្រៀងស្រី K-POP ដ៏ស្រស់ស្អាតនិងល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងដោយ YG Entertainment គឺក្រុម BLACKPINK បានបញ្ចេញ MV ថ្មី របស់ខ្លួន មានចំណងជើងថា “AS IF IT’S YOUR LAST” មានអ្នកទស្សនារហូតដល់ទៅជាង ៣០លានដង ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ។

អំពីសមាជិកក្រុមតារាស្រីដំបូង ដែលបានបង្ហាញខ្លួនដំបូងនៅឆ្នាំ ២០១៧ នេះមានសមាជិក ៤រូប រួមមាន៖

-Kim Ji-soo ត្រូវបានគេស្គាល់ថាជា Jisoo បានកើតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ១៩៩៥ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ បានចូលរួមជាមួយ YG Entertainment ក្នុងនាមជាសិក្ខាកាមនៅខែកក្កដាឆ្នាំ ២០១១។

-Jennie Kim គេស្គាល់ថាជា Jennie កើតនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦។ Jennie បានចូលរួមជាមួយ YG នៅខែសីហា ឆ្នាំ២០១០។

-Roseanne Park ឬ Park Chae-young ដែលគេស្គាល់ថាជា Rosé បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៧ នាងបានចូលរួមជាមួយ YG  ខែឧសភា ឆ្នាំ២០១២។

Lalisa Manoban ឬ Pranpriya Manoban ត្រូវបានគេស្គាល់ថាជា Lisa បានកើតនៅក្នុងប្រទេសថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៧ ។ នាងគឺជាមនុស្សតែម្នាក់គត់ ដែល YG Entertainment ទទួលយកអំឡុងការសម្តែង របស់ពួកគេនៅក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០១០ ហើយនាងបានចូលរួមជាមួយ YG នៅខែមេសា ឆ្នាំ២០១១ ដែលក្លាយទៅជាតារាចម្រៀង ដែលមិនមែនជាជនជាតិកូរ៉េ លើកដំបូង។

តោះ! មកទស្សនា MV ថ្មីក្រុមតារាស្រី BLACKPINK ទាំងអស់គ្នា៖


ប្រភព៖ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖