មានដឹងឬអត់! ក្រូចឃ្វិច អាចជួយបណ្តុះសក់បាន ?

(សុខភាព)៖ ក្រូចឃ្វិច មិនគ្រាន់តែជាផ្លែឈើសំបូរ ទៅដោយវីតាមីន C ប៉ុណ្ណោះទេ តែសំបករបស់វា  យើងតែងតែនឹកស្មានថា គ្មានប្រយោជន៍នោះ បែរជាអាចជួយបណ្តុះសក់បានទៀតផង។ មិនមែនជាការនិយាយលេងសើចឡើយ សំបកក្រូចឃ្វិចពិតជាអាចជួយបណ្តុះសក់បាន។

 

ប្រសិនបើអ្នកមិនជឿ ចូរសាកល្បងយករូបមន្តនេះ ទៅប្រើដោយខ្លួនឯង ឬយកទៅឲ្យមនុស្សក្បែរខ្លួន ដែលមានបញ្ហាជ្រុះសក់ប្រើក៏បាន។ អ្នកគួរចាប់ផ្តើមទិញក្រូចឃ្វិច មកបកយកសាច់ទទួលទាន ដើម្បីបង្កើនវីតាមីន C នៅក្នុងខ្លួន ហើយយកសំបកវាមកច្របាច់ទឹកដាក់ត្រង់បរិវេណ ដែលមានសក់ជ្រុះ។

អ្នកណាដែលមានសក់ជ្រុះច្រើន ត្រូវឧស្សាហ៍ច្របាច់ទឹកសំបកក្រូចឃ្វិច ដាក់ឲ្យច្រើនបន្តិច ប្រសិនបើមានអារម្មណ៍ថា ផ្សាស្បែកក្បាលនោះ សូមកុំអាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើទឹកក្រូចនេះ លើកន្លែងដែលអត់សក់បន្ថែមទៅទៀត ឲ្យបាន ១៥ថ្ងៃ អ្នកនឹងបានឃើញពន្លកសក់ថ្មី ចាប់ផ្តើមដុះឡើងវិញ ជាមិនខាន។

ក្រៅពីនេះ សំបកក្រូចថែមទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់បន្ថយញើសត្រង់បរិវេណក្បាល ដែលគ្មានសក់ទៀតផង។ មិនបាច់ចំណាយប្រាក់ មិនពិបាកធ្វើ ហេតុអ្វីអ្នកមិនសាកល្បង ហៅសក់ឲ្យវិលត្រឡប់មកដុះ លើក្បាលអ្នកម្តងទៀត ដោយសំបកក្រូចឃ្វិចទៅ!

 

ប្រភពៈ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖