តារាសម្តែងជើងចាស់លោក ខៃ ប្រសិទ្ធ ធ្លាក់ខ្លួនមកធ្វើកម្មករសំណង់ នៅស្រុកខ្មែរ ?

(ភ្នំពេញ)៖ មានរូបថតជាច្រើនសន្លឹករបស់ តារាសម្តែងជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលត្រូវបានគេបង្ហោះ ក្នុងទំនាក់ទំនង Facebook បង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេង Facebook ក៏ដូចជាអ្នកតាមដានវិស័យសិល្បៈ នៅកម្ពុជាទាំងអស់ ។

រូបថតរបស់តារាចម្រៀង ជើងចាស់រូបនេះ គឺគាត់ស្លៀកពាក់ជាកម្មករសំណង់ ហើយអូសរទេះរបស់កម្មករសំណង់ ជាមួយក្មេងស្រីម្នាក់ ដែលមើលទៅគួរឲ្យអាណិតជាពន់ពេក។

រូបភាពនេះហើយ បាននាំឲ្យមានការភ្ញាក់ផ្អើល នឹងចោទជាសំណួរថា លោក ខៃ ប្រសិទ្ធ មកពីអូស្ត្រាលីពីពេលណា ហើយយ៉ាងម៉េចបានជាធ្លាក់ខ្លួន ធ្វើកម្មករសំណង់បែបនេះ? តើវាជាការពិត ឬក៏ជាការសម្តែង?

 

ពាក់ព័ន្ធនឹងចម្ងល់នេះ ត្រូវបានអ្នកសិល្បៈមួយរូបទម្លាយឲ្យដឹងថា រូបថតនេះពិតជា លោក ខៃ ប្រសិទ្ធ មែន ហើយរូបថតនេះ គាត់ថតនៅម្តុំផ្សារច្បារអំពៅ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
ប្រភពដដែលបានបញ្ជាក់ថា «តាមពិតទៅ លោក ខៃ ប្រសិទ្ធ បានត្រឡប់ពីប្រទេសអូស្រ្តាលី មកលេងកម្ពុជា ហើយក៏ត្រូវលោក សារិន ហ្វីលីព សំណូមពរឲ្យថតវីដេអូ ចម្រៀងថ្មី (MV) របស់ផលិតកម្មគាត់ ដែលបទចម្រៀងនេះមានចំណងជើងថា «ឪពុកអ្នកក្រ» ដែលច្រៀងដោយកញ្ញា សុវត្ថិ ឌីធារីកា ដែលនឹងចេញនៅពេលឆាប់ៗខាងមុខនេះ» ។

 

ប្រភពៈ khmertalking

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖