ភ្ញាក់ផ្អើលពេញពិភពលោក! ស្រីស្អាតម្នាក់យកសំបកស្ករគ្រាប់ជាង ១ម៉ឺនគ្រាប់មកច្នៃម៉ូដសម្លៀកបំពាក់ដ៏ ស្រស់ស្អាត ទុកពាក់ក្នុងថ្ងៃរៀបការរបស់នាង

វាពិតគួរឲ្យភ្ញាក់ផ្អើលមែនដែលមនុស្សគ្រប់គ្នាញ៉ាំស្ករគ្រាប់រួចបោះសំបកចោល តែចំណែកក្មេងស្រី ឈ្មោះ Emily Seilhamer មកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិច បានចំណាយពេលជាង៤ឆ្នាំ ដើម្បីយកសំបកស្ករគ្រាប់ដែលនាងញ៉ាំ មកធ្វើជារ៉ូបដ៏ស្រស់ស្អាតមួយ។ រឿងដែលនាំឲ្យនាងមានគំនិតធ្វើរឿងនេះឡើង ដោយសារកាលនាងបានជួប គួដណ្តឹង នាងលើលដំបូង នាងបានឃើញសំបកស្ករគ្រាប់ស្អិតជាប់អាវរបស់គូរដណ្តឹងនាង ពេលនោះនាងគិតថាចង់យកសំបកស្ករគ្រាប់នោះទៅធ្វើេជាអ្វីមួយ ព្រោះវាមានពណ៌គូរឲ្យទាក់ទាញ ទើបនាងនឹកឃើញរឿងធ្វើរ៉ូបនេះទៅ ។

 

ប្រហែលជាង ៤ឆ្នាំដែលនាងបានប្រាប់មិត្តភក្តិក៏ដូចចាគ្រួសារនាងឲ្យជួយទុកសំបកស្ករគ្រាប់ ឲ្យនាង បើទោះជាពួកគេត្រុវសើចចំអកនាងក៏ដោយ។

នាងចំណាយពេល រាល់ពេលទំនេរ ពេលមើលទូរទស្សន៍  ដោយដំបូកគ្រាន់តែបត់វា ជាកង និងដាក់តាមពណ៌វាសិនមិនទាន់បត់នៅឡើយទេ។

ដោយគ្រាន់តែមួយជួរនាងត្រូវភ្ជាប់គ្នាចំនួន៣០០សំបកដែរ ដើម្បីបង្កើតបានរ៉ូបមួយនេះ។

 

ដោយមានរយះពេលជាង៤ឆ្នាំយ៉ាងនេះ នាងបានរុះរើរកែប្រែម៉ូដជាច្រើនដងផងដែរ តែនាងនិយាយថា និងពាក់រ៉បនេះនៅថ្ងៃរៀបការរបស់នាង ។

នាងបន្ថែមទៀតថា​នាងបាន ស្លៀកកំដរការមិត្តភក្តិនាងបានម្តងពីរដងរូចមកហើយ ដើម្បី បង្ហាញមិត្តភ័ក្តនាងថាស្អាតឬអត់។

 

 

 

 

 

 

ប្រភពៈ khsharefb

 

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖