សុខភាពល្អ និងសម្រស់ស្អាត ដោយសារភេសជ្ជៈ ៧មុននេះ!!

(សុខភាព)៖ ភេសជ្ជៈដែលធ្វើឲ្យសុខភាព និងសម្រស់របស់លោកអ្នក ស្អាតនោះ សូមសាក់ល្បងភេសជ្ជៈទាំង៧មុខនេះដូចខាងក្រោម៖

 

១- ទឹក៖
ជាការពិតណាស់ ទឹកគឺជាជម្រើសទី១ដ៏ល្អបំផុតចំពោះរាងកាយ ព្រោះអាចជួយកម្ចាត់ ជាតិពុលចេញពីក្នុងខ្លួនយើង ធ្វើឲ្យប្រព័ន្ធរំលាយអាហារ មានដំណើរការល្អនឹង
ជួយជំរុញឲ្យដំណើរបំប្លែងអាហារ ទៅជាថាមពលប្រព្រឹត្ត ទៅយ៉ារលូន។ ទឹកពិតជាសារធាតុដ៏សំខាន់ ជួយឲ្យប្រព័ន្ធរាងកាយ មានដំណើរការដោយសុខុមាលភាព។ ហេតុនេះអ្នកគួរផឹកទឹក ឲ្យបានយ៉ាងហោចណាស់៨កែវ ក្នុងមួយថ្ងៃ។

 

២- ទឹកក្រូចស្រស់៖
ទឹកក្រូចស្រស់ផ្តល់នូវគុណប្រយោជន៍ម្យ៉ាង សម្រាប់រាងកាយ ព្រោះសម្បួរដោយវីតាមីន C និងជាអ្នកប្រឆាំងអុកស៊ីតកម្ម យ៉ាងពូកែ។ វាថែមទាំងជួយឲ្យប្រព័ន្ធ ការពាររាងកាយបង្កើនសមត្ថភាពជួយការពារជំងឺផ្សេងៗ រួមទាំងអាចការពារជំងឺមហារីក និងជំងឺឆ្លងជាដើម។ ម្យ៉ាងវិញទៀត ក៏ជួយឲ្យកម្រិតកូឡេស្តូរ៉ល ប្រភេទ DHL ដែលជាមិត្តរបស់រាងកាយ កើនឡើងបានច្រើន ព្រោះវាជាអ្នកបណ្តេញប្រភេទកូឡេស្តូរ៉ល មិនល្អពីសរសៃឈាម ក៏ដូចជាការពារជំងឺបេះដូងផងដែរ។

 

៣- ទឹកសូកូឡាក្តៅៗ៖
ទឹកសូកូឡាមិនត្រឹមតែ មានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាជួយឲ្យអ្នកទទួលបានអារម្មណ៍ស្រស់ថ្លា ជាពិសេសវាជួយជំរុញ ឲ្យមានការផលិតសេរ៉ូតូនីន
បានច្រើនដើម្បីជួយពង្រឹងដល់ការចងចាំ បង្កើនសមត្ថភាពគ្រប់គ្រងអារម្មណ៍ និងទទួលទានដំណេកបានស្រួល។ វាក៏ជួយការពារមិនឲ្យមានជំងឺបេះដូង
ព្រោះសូកូឡា ក៏មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើន ដែលអាចប្រឆាំងមិនឲ្យកោសិកា ត្រូវបានបំផ្លាញ។

 

៤- ទឹកផ្លែឈើ ឬបន្លែគ្រប់មុខ៖
តើអ្នកដឹងទេថា ការទទួលទានទឹកក្រឡុក ដែលចម្រាញ់ពីផ្លែឈើ ឬបន្លែស្រស់ៗ អាចជួយសម្អាតប្រព័ន្ធសរីរាង្គ ជួយបង្កើនវីតាមីនផ្សេងៗ ដែលចាំបាច់សម្រាប់យកមកប្រើប្រាស់ ហើយក៏អាចជួយបញ្ចុះទម្ងន់ផងដែរ។ វាមានភាពងាយស្រួលបំផុត ក្នុងការធ្វើទឹកក្រឡុក ដោយគ្រាន់តែជ្រើសរើសផ្លែឈើ ឬបន្លែណាដែលអ្នកចូលចិត្ត លាងឲ្យស្អាតរួចដាក់ចូលក្នុងម៉ាស៊ីន ទឹកក្រឡុកជាការស្រេច ហើយកាន់តែមានរស់ជាត់ឆ្ងាញ់ បើបានបន្ថែមទឹកដោះគោជូរ និងទឹកកកឈូស។

 

៥- ទឹកទទឹម៖
ទឹកទទឹម ជួយឲ្យរាងកាយអាចបង្កើននូវវីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម បានច្រើនដែលជាអ្នកជំរុញឲ្យប្រព័ន្ធការពារ រាងកាយកាន់តែខ្លាំង និងទប់ទល់ជាមួយជំងឺនានា ការពារជំងឺមហារីក ជំងឺបេះដូង និងអាការរលាកដោយមេរោគ។ ម្យ៉ាងវិញទៀត ក៏ជួយឲ្យជញ្ជាំងសរសៃឈាមរឹងមាំ បេះដូងមានដំណើរការតាមប្រក្រតី។ ចំណុចពិសេស គឺត្រូវចងចាំ
មិនត្រូវប្រើស្ករលាយ ជាមួយទឹកទទឹម បើមិនដូច្នេះ និងបង្កជាគុណវិបត្តិត្រឡប់មកវិញ។

 

៦ -ទឹកខ្ញី៖
នៅពេលឆុងទឹកតែ អ្នកអាចដាក់ខ្ញី ២ទៅ៣ ចំណិតនៅក្នុងនោះឬ ក៏ឆុងខ្ញីជាមួយនឹងទឹកក្តៅ និងបន្ថែមទឹកឃ្មុំខ្លះ ទុកចោលប្រហែល ២ទៅ៣នាទី ចាំយកមកទទួលទាន។ វាមានប្រយោជន៍ ជួយបំបាត់ការឈឺចុកចាប់នៅបរិវេណពោះ ប្រឆាំងនឹងអាការរលាក ដែលបណ្តាលមកពីមេរោគ ហើយក៏ជួយឲ្យប្រព័ន្ធរំលាយអាហារ មានដំណើរការស្រួលផងដែរ។

 

៧-ទឹកក្រូចឆ្មារ៖
ទឹកក្រូចឆ្មារកាន់តែជាជម្រើសល្អ សម្រាប់អាហារពេលព្រឹក ព្រោះវាជួយដាស់ឲ្យសរីរាង្គផ្សេងៗ មានសកម្មភាពរស់រវើក។ ជាងនេះទៅទៀត ក៏ជួយលាងសម្អាតសារធាតុកខ្វក់ ចេញពីរាងកាយបង្កើនភាពរឹងមាំ ដល់ប្រព័ន្ធការពាររាងកាយ ផ្តល់តុល្យភាពដល់កម្រិត PH ក្នុងខ្លួនបង្កើនថាមពល កាន់តែពិសេសក៏ជួយដល់ការ បញ្ចុះទម្ងន់ថែមទៀត។
គ្រាន់តែច្របាច់ក្រូចឆ្មារ មួយចំហៀងចូលក្នុងទឹកក្តៅឧណ្ណៗមួយកែវ និងបន្ថែមជាមួយទឹកឃ្មុំ ប៉ុន្មានស្លាបព្រាបាយ កូរឲ្យសព្វជាការស្រេច៕

 

ប្រភពៈ khmertalking

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖