វិធីសង្គ្រាះពេលក្អែបខាំមានប្រយោជន៍ណាស់ពិសេសនៅពេលយប់អាធ្រាត្រ

តាម​ធម្មតា​ក្អែប​ច្រើន​រស់​នៅ​កន្លែ​ង​ដែល​មាន​សភាព​ត្រជាក់ ហើយ​សើម បើ​ត្រូវ​ក្អែប​ខាំ​ពិស​របស់​ក្អែប​ នឹង​ធ្វើ​អោយ​ស្បែក​បរិវេណ​នោះ​ឡើង​ហើម ក្រហម ឈឺ​ពើត និង​អាច​ស្ពឹក។ ករណី​អ្នក​ខ្លះ​មាន​ប្រតិ​កម្ម​ខ្លាំងអាច​ក្ដៅ​ខ្លួន ក្អួត និង​មាន​អាការ​ស្រឺត។ ប៉ុន្ដែ​​ពិស​របស់​ក្អែប​នៅ​តំបន់​ប្រទេស​យើង​នេះ​មិន​បណ្ដាល​អោយ​បាត់​បង់​ជីវិត​ដោយ​ផ្ទាល់​នោះ​ទេ។

បើ​ក្អែប​ខាំ​បរិវេណ​ដៃ ឬជើង ត្រូវ​ដាក់​អោយ​ផ្នែក​នោះ​នៅទាប។ ករណី​ត្រូវ​ក្អែប​ខាំ​នៅ​ម្រាម​ដៃ ឬម្រាម​ជើង​​ត្រូវ​យក​ខ្សែ​ ឬក្រណាត់​មក​រឹត​នៅ​ថ្នាំង​ម្រាម ជា​ការ​ពារ​ជាតិ​ពិស​សាយ​ភាយ​ពេញ​ខ្លួន​។ បន្ទាប់​មក​ត្រូវ​លាង​មុខ​របួស​ដោយ​អាល់​កុល ឬលាង​ដោយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ រួច​ស្អំ​ទឹកកក ដើម្បី​បន្ថយ​ការហើម និង​ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។

 

ក្អែប​ជាសត្វ​មួយ​ប្រភេទ​ដែល​មាន​ពិស​ខ្លាំង ហើយ​ប្រសិន​បើវា​ខាំត្រូវ​អ្នកនឹង​មាន​ឈឺចុក​ចាប់​ពេញ​រាងកាយ ។ ដូច្នេះ​យើង​គ្រប់គ្នា​គួរតែ​ស្វែង​យល់ពី​វិធី​បង្គ្រាប់​ពិស​ដោយ​ខ្លួន​ឯង ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ភ្លាមៗ។ ប្រើស្លេស្ម ឬសារធាតុ​រាវ​ដែល​នៅជាប់​នឹង​បំពងក​របស់​សត្វមាន់៖ គេ​តែងតែ​និយាយថា មាន់​គឺជា​សត្រូវ​របស់​សត្វក្អែប។ ដូច្នេះ​ប្រសិន​បើ អ្នក​ប្រើប្រាស់​ទឹកមាន់​វានឹង​ជួយ​យកឈ្នះ​ពិស​របស់​សត្វក្អែប​បាន។

– នៅពេល​​ក្អែបខាំ សូម​យក​ក្រណាស់​ឬខ្សែ មកចង់​ត្រង់​កន្លែង​ដែល​ត្រូវក្អែប​ខាំរឹត​ឱ្យតឹង ដើម្បី​កុំឱ្យ​ពិស​របស់​ក្អែប​ជ្រាប​ចូល​ទៅ​កន្លែង​ផ្សេងៗ ឬបេះដូង។
– បន្ទាប់មក​ចាប់​មាន់​មួយ​ក្បាល ហើយ​លូក​ម្រាម​ដៃចូល​ទៅក្នុង​បំពងក​របស់វា​ ដើម្បី​ផ្តិតយក​សារធាតុ​រាវមក​លាប​នៅលើ​កន្លែង​ដែល​ត្រូវ​ក្អែបខាំ។ ធ្វើបែបនេះ​ឱ្យ​បាន​ពីរ ឬបីដង ការ​ឈឺចាប់​នឹងត្រូវ​បាន​កាត់​បន្ថយ​រហូត​ទាល់​តែបាត់។

សម្រាប់ចាស់​ៗ​បុរាណ​មាន​ការព្យាបាល​ក្អែប​ខាំ ដោយ​ការ​ត្រាំ​មុខ​របួស​នៅ​ក្នុង​ទឹក​ខ្មេះ ឬប្រើ​ជ័រ​ល្ហុង​ខ្ចី មក​លាប​ពី​លើ​មុខ​របួស​ដើម្បី​បន្ថយ​ការ​ឈឺ​ពើតផ្សា ។

ប្រភពៈ khmernews

សូមជួយចែករំលែកអត្ថបទនេះតាមរយៈ ៖